របាំងការពារ
របាំងការពារ គឺជាផលិតផលធានារ៉ាប់រងឥណទានជាក្រុម ដែលនឹងទូទាត់សងនូវសមតុល្យឥណទានដែលនៅសេសសល់ ក្នុងករណីមានមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ ដើម្បីការពារគ្រួសាររបស់អ្នកធានារ៉ាប់រងពីបន្ទុកហិរញ្ញវត្ថុ។

ការទូទាត់អត្ថប្រយោជន៍

មរណភាពដោយសារឧប្បត្តិហេតុ ឬជំងឺ
ទូទាត់ ១០០% នៃប្រាក់សំណងធានារ៉ាប់រង។

ពិការភាពអចិន្រ្តៃយ៍ទាំងស្រុង និងពិការភាព អចិន្ត្រៃយ៍ដោយផ្នែកដោយសារឧប្បតិ្តហេតុឬជម្ងឺ
ទូទាត់ ១០០% នៃប្រាក់សំណងធានារ៉ាប់រង ដោយផ្អែកលើលក្ខខណ្ឌដូចខាងក្រោម។
*រាល់ ខ ចែង និងលក្ខណ្ឌជាក់លាក់ទាំងអស់ត្រូវយោងទៅលើអត្ថន័យ ដែលមាននៅក្នុង វិញ្ញាបនត្រធានារ៉ាប់រងរបស់យើងខ្ញុំ។
លក្ខណ នៃផលិតផល
អាយុដែលអាចធ្វើការធានា:
ចាប់ពី ១៨ ឆ្នាំ ដល់ ៦០ ឆ្នាំ
រយៈពេលធានារ៉ាប់រង:
រហូតដល់ ១ឆ្នាំ
ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង :
ចាប់ពី ៥០ ដុល្លារ ឬច្រើនជាងនេះ
ពិនិត្យសុខភាព:
មិនតម្រូវឱ្យមានឡើយ សម្រាប់ការការពារត្រឹម ១០,០០០ ដុល្លារ ចុះក្រោម
ទីតាំងភូមិសាស្ត្រ នៃការធានា:
ក្នុងប្រទេស និងទូទាំងសកលលោក
សំណួរ និងចម្លើយ
តើអ្នកមានចម្ងល់អំពី < របាំងការពារ > មែនទេ? យើងបានចងក្រងនូវសំណួរដែលគេសួរញឹកញាប់បំផុត ដើម្បីជួយឱ្យអ្នកកាន់តែយល់ច្បាស់អំពីដំណើរការនៃគម្រោងនេះ។ ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬការណែនាំផ្ទាល់ខ្លួន ក្រុមការងាររបស់យើងរង់ចាំជួយគាំទ្រអ្នកជានិច្ច។
នេះគឺជាផលិតផលធានារ៉ាប់រងឥណទាន ដែលផ្តល់ការការពារក្នុងករណីមរណភាព ពិការភាពផ្នែកណាមួយ ឬពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ ដែលបង្កឡើងដោយគ្រោះថ្នាក់ ឬជំងឺ។
អត្ថប្រយោជន៍សំខាន់ៗ៖
ទំហំការពារចាប់ផ្តើមពី ២០,០០០ រៀល (៥០ ដុល្លារអាមេរិក) ឡើងទៅ ជាមួយនឹងរយៈពេលការពារ ១២ ខែ (១ ឆ្នាំ)។
បុព្វលាភធានារ៉ាប់រងអាចត្រូវបានបង់មុន ឬបង់ជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ។
ប្រសិនបើបុព្វលាភធានារ៉ាប់រងណាមួយ (បន្ទាប់ពីការបង់លើកដំបូង) មិនត្រូវបានបង់តាមកាលកំណត់ទេ វានឹងត្រូវបានចាត់ទុកថាជាការខកខានបង់ប្រាក់។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់ បន្ទាប់ពីរយៈពេលអនុគ្រោះ ៣០ ថ្ងៃ នោះបណ្ណសន្យាធានារ៉ាប់រងនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ហើយរាល់ការការពារនឹងមិនត្រូវបានអនុវត្តឡើយ ក្នុងអំឡុងពេលនៃការផ្អាកនោះ។
សូមផ្តល់ដំណឹងមកកាន់ រ៉ូយ៉ាល់គ្រុប ឡាយហ្វ៍ អុីនសួរេន (Royal Group Life Insurance) កាន់តែលឿន កាន់តែល្អ តាមរយៈលេខទូរស័ព្ទ (៨៥៥) ១១ ២៥៥ ២០០។ ក្រុមការងាររបស់យើងនឹងជួយសម្របសម្រួលលោកអ្នកក្នុងការរៀបចំឯកសារ និងណែនាំអំពីជំហានបន្តបន្ទាប់។
អ៊ីមែល៖ [email protected]
អាសយដ្ឋាន៖ ផ្ទះលេខ ១៤ ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមផ្តល់ដំណឹងក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ និងដាក់ពាក្យស្នើសុំព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ក្នុងរយៈពេល ៦០ ថ្ងៃ។ ក្រុមហ៊ុននឹងពិនិត្យ និងផ្តល់ចម្លើយតបវិញក្នុងរយៈពេល ១៥ ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។
កំពុងស្វែងរកផលិតផលធានារ៉ាប់រង ដែលសាកសមមែនទេ?
មិនច្បាស់ថាផលិតផលធានារ៉ាប់រងណា ដែលស្របតាមតម្រូវការរបស់អ្នកមែនទេ? គ្រាន់តែប្រាប់យើងពីអ្វីព័ត៌មានរបស់អ្នក នោះក្រុមការងាររបស់យើង នឹងទំនាក់ទំនងទៅកាន់អ្នកជាមួយព័ត៌មាននៃផលិតផល និងការណែនាំប្រកបដោយវិជ្ជាជីវៈ។