លក្ខខណ្ឌនៃការប្រើប្រាស់
១. ព័ត៌មានទូទៅ
សូមអានលក្ខខណ្ឌនៃការប្រើប្រាស់នេះដោយយកចិត្តទុកដាក់ ពីព្រោះលក្ខខណ្ឌនេះនឹងត្រូវបានអនុវត្តចំពោះ ការចូល
និង/ឬការប្រើប្រាស់ព័ត៌មាន សម្ភារៈ ឬមុខងារ/លក្ខណៈពិសេសណាមួយដែលមាននៅលើគេហ ទំព័រនេះ
និងគេហទំព័រតូចៗក្នុងគេហទំព័រនេះផងដែរ។ នៅពេលអ្នកចូលមកកាន់គេហទំព័រនេះ មានន័យថាអ្នកយល់ព្រម
និងបានយល់ដឹងពីលក្ខខណ្ឌនៃការប្រើប្រាស់ទាំងអស់នេះ។ ប្រសិនបើអ្នកមិនយល់ស្រប នឹងចំណុចណាមួយនៃលក្ខខណ្ឌទាំងនេះ
សូមចាកចេញ ឬកុំបន្តប្រើប្រាស់គេហទំព័រនេះទៀត។
គេហទំព័រនេះ និងខ្លឹមសារទាំងអស់ក្នុងគេហទំព័រនេះ ជាទ្រព្យសម្បត្តិផ្តាច់មុខរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប
ម៉ាយក្រូ អ៊ីនសួរេន ម.ក (“RGI”)។
ខ្លឹមសារក្នុងគេហទំព័រនេះអាចនឹងត្រូវផ្លាស់ប្តូរពីមួយពេលទៅមួយពេលដោយមិនចាំបាច់ត្រូវជម្រាបជាមុន
ឬផ្តល់ការបកស្រាយណាមួយឡើយ។ ការត្រួតពិនិត្យលក្ខខណ្ឌ នៃការប្រើប្រាស់ជាប្រចាំ
ដើម្បីតាមទាន់នឹងការផ្លាស់ប្តូរណាមួយជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់លោកអ្នក។
ប្រសិនបើលោកអ្នកនៅបន្តប្រើប្រាស់គេហទំព័រនេះបន្ទាប់ពីធ្វើការផ្លាស់ប្តូររួច
មានន័យថាលោកអ្នកយល់ព្រមជាមួយនឹងលក្ខខណ្ឌដែលបានកែប្រែរួចនោះ។ ករណីលោកអ្នកមិនយល់ព្រមនឹងលក្ខខណ្ឌ
ដែលបានកែប្រែនោះទេ សូមបញ្ឈប់ការប្រើប្រាស់គេហទំព័រនេះភ្លាមៗ។
២. ការបដិសេធ
រាល់ព័ត៌មាន ឬវត្ថុណាមួយក្នុងគេហទំព័រនេះ ត្រូវបានផ្តល់ជូន “ទទួលស្គាល់ និងមិនកែប្រែ” ដោយគ្មានការធានាណាមួយ
ទាំងការធានាដោយផ្ទាល់មាត់ ឬការធានាដោយលាយលក្ខណ៍អក្សរ។ ការធានាទាំងអស់
រួមទាំងការធានាជាលាយលក្ខណ៍អក្សរអំពីគុណភាព ឬ គោលបំណងជាក់លាក់ណាមួយត្រូវបានបដិសេធ។ គ្មានការធានា
ឬការទទួលខុសត្រូវណាមួយអំពីខ្លឹមសារ មុខងារ តំណភ្ជាប់ ឬការទំនាក់ទំនង
និងគ្មានការធានាឬអះអាងអំពីកំហុសបញ្ហាបច្ចេកទេស ការបាត់បង់ទិន្នន័យ ឬការមានវីរុស ឬសមាសធាតុប៉ះពាល់ណាមួយឡើយ។
RGI ឬក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខារបស់ក្រុមហ៊ុន មិនត្រូវទទួលខុសត្រូវចំពោះការខូចខាត ឬចំណាយណាមួយ
ទោះបីដោយផ្ទាល់ ដោយប្រយោល ដោយចៃដន្យ បណ្តាលមកពីការចូល ឬការប្រើប្រាស់ ឬការមិនអាចប្រើប្រាស់គេហទំព័រនេះ
ឬផ្នែកណាមួយនៃគេហទំព័រនេះ។ ការណ៍នេះរួមទាំងការខូចខាតបណ្តាលមកពីខូចខាតបណ្តាលមកពីការចូល ការទាញយក
ឬការពឹងផ្អែកលើព័ត៌មាន ទិន្នន័យ សារ រូបភាព ឬសម្ភារៈណាមួយនៅលើគេហទំព័រនេះ
ឬគេហទំព័រដែលជាតំណភ្ជាប់នៃគេហទំព័រនេះ។
អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវក្នុងការពិនិត្យមើលលើភាពត្រឹមត្រូវ ពេញលេញ និងអត្ថប្រយោជន៍នៃព័ត៌មាន
ឬសេវាណាមួយនៅលើគេហទំព័រនេះដោយផ្ទាល់។ ព័ត៌មានទាំងអស់នៅក្នុងគេហទំព័រនេះត្រូវបានផ្តល់ឱ្យដោយដឹងថា
ព័ត៌មានទាំងនេះនឹងមិនត្រូវយកទៅបកប្រែ ឬយកយោងជា ច្បាប់ ឯកសារគណនេយ្យ ឯកសារពន្ធ ឯកសារហិរញ្ញវត្ថុ ការវិនិយោគ
ការណែនាំផ្នែកវេជ្ជសាស្រ្ត សុខភាព ឬវិជ្ជាជីវៈផ្សេងទៀត ឬជាការណែនាំលើកាលៈទេសៈ ឬបញ្ហាណាមួយឡើយ។ គ្មានការធានា
ឬអះអាងណាមួយទៅលើព័ត៌មានដែលនៅក្នុង ឬនឹងមានក្នុងគេហទំព័រនេះត្រូវត្រឹម និងជាក់លាក់គ្រប់ពេលវេលានោះទេ។
សូមធ្វើការត្រួតពិនិត្យដោយខ្លួនឯងមុននឹងប្រើប្រាស់។ យើងខ្ញុំនឹងមិនទទួលខុសត្រូវចំពោះការ
ខាតបង់ណាមួយដែលកើតឡើងដោយសារអ្នកមិនអនុវត្តតាមកថាខណ្ឌនេះទេ។
៣. សិទ្ធិបញ្ញា
“Royal Group Micro Insurance” និងឡូហ្គូរបស់ក្រុមហ៊ុន ជាម៉ាកពាណិជ្ជកម្មដែលបានចុះបញ្ជីដោយក្រុមហ៊ុន
រ៉ូយ៉ាល់គ្រុប ម៉ាយក្រូ អ៊ីនសួរេន។ លើកលែងតែមានការបញ្ជាក់ផ្សេងទៀត កម្មសិទ្ធិបញ្ញាទាំងអស់
រួមទាំងសិទ្ធិអាជ្ញាប័ណ្ណ និងសិទ្ធិម៉ាកពាណិជ្ជកម្ម នៅលើព័ត៌មាន អក្សរ រូបភាព ឡូហ្គូ និងរចនាបថ (រួមទាំង
“រូបរាង និងអារម្មណ៍”) នៅលើគេហទំព័រនេះ ជាកម្មសិទ្ធិផ្តាច់មុខរបស់ RGI ហើយមិនអាចចម្លង
ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនបានទេ។
កម្មសិទ្ធិបញ្ញានៃឯកសារ ឬសម្ភារៈខ្លះៗនៅលើគេហទំព័រនេះ ប្រហែលជាកម្មសិទ្ធិរបស់ភាគីទីបី
ហើយត្រូវបានប្រើប្រាស់ដោយការអនុញ្ញាតពីម្ចាស់សិទ្ធិនោះ។ អ្នកត្រូវពិនិត្យចំណារផ្តាច់សិទ្ធិនៅ
លើឯកសារទាំងនោះជាមុន។
៤. ការប្រើប្រាស់គេហទំព័រ
ព័ត៌មាន និងមុខងារនៅលើគេហទំព័រនេះ ត្រូវបានផ្តល់សម្រាប់គោលបំណងជាព័ត៌មាន និងជាចំណេះដឹងប៉ុណ្ណោះ។
គ្មានផ្នែកណាមួយនៃគេហទំព័រនេះចាត់ទុកជាការការផ្តល់ជូន ឬការផ្សព្វផ្សាយផលិតផល ឬសេវារបស់ RGI
ឬបុត្រសមព័ន្ធរបស់ក្រុមហ៊ុនឡើយ។
គេហទំព័រនេះមានគោលបំណងផ្តល់ព័ត៌មានទូទៅប៉ុណ្ណោះ ហើយមិនត្រូវយកទៅជំនួសការស្រាវជ្រាវ
ឬការប្រឹក្សាវិជ្ជាជីវៈឡើយ។ សម្រាប់ប្រឹក្សាលើព័ត៌មានផ្សេងៗ សូមទាក់ទងមកកាន់អ្នកតំណាងរបស់ក្រុមហ៊ុន Royal
Group Micro Insurance ដោយផ្ទាល់។
ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ត្រូវបានផ្តល់តែនៅក្នុងតំបន់ដែលច្បាប់អនុញ្ញាតប៉ុណ្ណោះ។ លក្ខខណ្ឌនៃផលិតផល
និងសេវាកម្មទាំងអស់ នៅតែស្របតាមកិច្ចព្រមព្រៀង ឬកិច្ចសន្យាដែលអនុវត្ត ។
៥. តំណភ្ជាប់ និងមាតិកាភាគីទីបី
គេហទំព័រនេះអាចមានតំណភ្ជាប់ទៅគេហទំព័រផ្សេងៗ ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន។ RGI មិនធានា/អះអាង
និងមិនទទួលខុសត្រូវចំពោះខ្លឹមសារ ឬសកម្មភាពនៅលើគេហទំព័រទាំងនោះ ឡើយមិនថាខ្លឹមសារ
ឬការដំណើរការរបស់គេហទំព័រទាំងនោះ។
ខ្លឹមសារខ្លះនៅលើគេហទំព័រនេះអាចមកពីភាគីទីបី ហើយត្រូវបានសម្គាល់ជាផ្លូវការថាជាខ្លឹមសាររបស់ភាគីទីបី។ RGI
មិនធ្វើការអះអាង និងធានាអំពីភាពត្រឹមត្រូវនៃខ្លឹមសារទាំងនោះទេ។ RGI នឹងមិន
ធានានូវភាពត្រឹមត្រូវនៃខ្លឹមសាររបស់ភាគីទីបីណាមួយឡើយ
ហើយមិនទទួលខុសត្រូវលើរាល់ការពាក់ព័ន្ធនៃតំណទាំងនោះឡើយ។
៦. ការផ្ញើសារទៅគេហទំព័រ និងការត្រួតពិនិត្យ
លើកលែងតែមានចែងក្នុងច្បាប់ និងគោលការណ៍ភាពឯកជន និងការការពារព័ត៌មាន រាល់ដំណើរការ ឬការដាក់ជូនមកកាន់គេហទំព័រនេះ នឹងក្លាយជាកម្មសិទ្ធិរបស់ RGI។ ក្រុមហ៊ុនមានសិទ្ធិប្រើប្រាស់សម្ភារៈ ណាមួយ (ដូចជា មតិ គំនិត បច្ចេកទេស ឬចំណេះដឹង) សម្រាប់គោលបំណងណាមួយ រួមទាំងការ ផ្សព្វផ្សាយ និងចែកចាយ។