ធានារ៉ាប់រងលើការអាក់ខានការងារ
គោលការណ៍ធានារ៉ាប់រងនេះផ្តល់ការគ្របដណ្តប់សម្រាប់ការមិនអាចបំពេញការងារជាបណ្តោះអាសន្នរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពីការរងរបួសរាងកាយដោយសារគ្រោះថ្នាក់ ឬជំងឺ។ អត្ថប្រយោជន៍ត្រូវបានទាមទារសម្រាប់ជួយបង់រំលស់ប្រាក់កម្ចី។

ការទូទាត់អត្ថប្រយោជន៍
| ប្រសិនបើអ្នកមិនអាចធ្វើការឱ្យ: | អត្ថប្រយោជន៍ |
|---|---|
| ៧ ថ្ងៃ | ការសងប្រាក់កម្ចីរយៈពេល ១ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។ |
| ១៥ ថ្ងៃ | ការសងប្រាក់កម្ចីរយៈពេល ២ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។ |
| ៣០ ថ្ងៃ | ការសងប្រាក់កម្ចីរយៈពេល ៣ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។ |
| ៦០ ថ្ងៃ | ការសងប្រាក់កម្ចីរយៈពេល ៤ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។ |
| ៩០ ថ្ងៃ | ការសងប្រាក់កម្ចីរយៈពេល ៦ ខែ ផ្អែកលើកាលវិភាគនៃការទូទាត់ប្រាក់កម្ចី ឬរហូតដល់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានបញ្ជាក់ក្នុងកិច្ចសន្យា។ |
អត្ថប្រយោជន៍ធានារ៉ាប់រងនឹងត្រូវបានចាត់ទុកថាបានបញ្ចប់ទាំងស្រុងនៅពេលកើតឡើងព្រឹត្តិការណ៍ណាមួយមុនគេដូចខាងក្រោម៖:
លក្ខណ នៃផលិតផល
អាយុដែលអាចធានា :
អាយុចន្លោះពី ១៨ ដល់ ៦៥ ឆ្នាំ
រយៈពេលនៃការធានារ៉ាប់រង :
១–១២ ខែ
ចំនួនទឹកប្រាក់ធានារ៉ាប់រង :
៥០ ទៅ៥,០០០ ដុល្លារអាមេរិក
ការគ្របដណ្តប់ភូមិសាស្ត្រ :
ព្រះរាជាណាចក្រកម្ពុជា
សំណួរ និងចម្លើយ
មានចម្ងល់ទាក់ទងនឹងផលិតផលធានារ៉ាប់រង រស្មីសុវត្ថិភាព? ពួកយើងបានប្រមូលនូវសំណួរចាំបាច់មួយចំនួន ដើម្បីជួយអ្នកឱ្យកាន់តែយល់ អំពីផលិតផលធានារ៉ាប់រងនេះ។ ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬត្រូវការការណែនាំណាមួយ ក្រុមការងាររបស់យើងនឹងនៅទីនេះ ដើម្បីជួយលោកអ្នក។
គោលការណ៍ធានារ៉ាប់រងនេះផ្តល់ការគ្របដណ្តប់សម្រាប់ការមិនអាចបំពេញការងារជាបណ្តោះអាសន្នរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលបណ្តាលមកពីការរងរបួសរាងកាយដោយសារគ្រោះថ្នាក់ ឬជំងឺ។ អត្ថប្រយោជន៍ត្រូវបានទាមទារសម្រាប់ជួយបង់រំលស់ប្រាក់កម្ចី។
អត្ថប្រយោជន៍
សម្រាប់ផលិតផលនេះ គឺអាចផ្តល់ការធានារហូត ២០លានរៀល ឬ USD 5,000។ ចំពោះរយៈពេលនៃការធានារ៉ាប់រង ចាប់ពី ១ខែ រហូតដល់ ១២ខែ ឬ១ឆ្នាំ។
អ្នកអាចជ្រើសរើសបង់បុព្វលាភ បង់ជាប្រចាំខែ បង់ជាប្រចាំត្រីមាស(៣ខែ) បង់ជាប្រចាំឆមាស(៦ខែ) ឬប្រចាំឆ្នាំ។
ដើម្បីទិញធានារ៉ាប់រងនេះ តម្រូវឱ្យមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦៥ឆ្នាំ និងកាន់លិខិតឆ្លងដែន ឬអត្តសញ្ញាបនជាជនជាតិខ្មែរ។ ពិសេសទៀតនោះ គឺមិនតម្រូវឱ្យធ្វើការពិនិត្យសុខភាពអ្វីនោះឡើយ។
សូមធ្វើការផ្តល់ព័ត៌មានមកកាន់ រ៉ូយ៉ាល់គ្រុប ម៉ាយក្រូ អ៊ីនសួរេន ក្នុងរយៈពេល ២៤ម៉ោង តាមរយៈលេខ (855) 11 255 200។ បុគ្គលិកធានារ៉ាប់រងនឹងណែនាំអ្នកក្នុងរៀបចំឯកសារចាំបាច់ និងណែនាំពីជំហានបន្ទាប់ ដើម្បីឱ្យអ្នកមានភាពងាយស្រួលប្រកបដោយទំនុកចិត្ត។
Email: claim@rgi.com.kh
អាសយដ្ឋានក្រុមហ៊ុន ផ្ទះលេខ១៤ ភ្លូវ១០០៣ ភូមិបាយ៉ាប សង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ត្រូវជូនដំណឹងមកកាន់ក្រុមហ៊ុន ក្នុងរយៈ ៣០ថ្ងៃ ចាប់ថ្ងៃកើតហេតុ។ ក្នុងរយៈពេល៦០ថ្ងៃ ត្រូវរៀបចំឯកសារ និងភស្តុតាង។ យ៉ាងយូរ១៥ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានឯកសារគ្រប់គ្រានពីអ្នកទាមទារសំណង ក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យ ផ្ទាងផ្ទាត់ ហើយនឹងនឹងការជូនដំណឹងត្រលប់ទៅអ្នកទាមទារសំណង។
កំពុងស្វែងរកផលិតផលធានារ៉ាប់រង ដែលសាកសមមែនទេ?
មិនច្បាស់ថាផលិតផលធានារ៉ាប់រងណា ដែលស្របតាមតម្រូវការរបស់អ្នកមែនទេ? គ្រាន់តែប្រាប់យើងពីអ្វីព័ត៌មានរបស់អ្នក នោះក្រុមការងាររបស់យើង នឹងទំនាក់ទំនងទៅកាន់អ្នកជាមួយព័ត៌មាននៃផលិតផល និងការណែនាំប្រកបដោយវិជ្ជាជីវៈ។