រស្មីសុវត្ថិភាព
ផលិតផលធានារ៉ាប់រងជីវិតមួយដែលគ្របដណ្តប់ពីហានិភ័យនៃការពិការភាពទាំងស្រុង និង អចិន្ត្រៃយ៍ ឬមរណភាពដោយគ្រោះថ្នាក់ចៃដន្យឬជំងឺ។ បន្ថែមពីនេះ អ្នកត្រូវបានធានាអាចរើសបន្ថែមលើការឧបត្ថម្ភប្រចាំថ្ងៃសម្រាប់ការសម្រាក់ពេទ្យ (Prak Somrak Pet) ដែលជាអត្ថប្រយោជន៍បន្ថែមបាន។

ការទូទាត់អត្ថប្រយោជន៍:

មរណភាពដោយសារឧប្បត្តិហេតុ ឬជំងឺ
ទូទាត់ ១០០% នៃប្រាក់សំណងធានារ៉ាប់រង។

ពិការភាពអចិន្រ្តៃយ៍ទាំងស្រុង និងពិការភាព អចិន្ត្រៃយ៍ដោយផ្នែកដោយសារឧប្បតិ្តហេតុឬជម្ងឺ
ទូទាត់ ១០០% នៃប្រាក់សំណងធានារ៉ាប់រង។

ថ្លៃសម្រាកនៅមន្ទីរពេទ្យប្រចាំថ្ងៃ ចាប់ពី 10$ រហូតដល់ 30$ ក្នុង ១ថ្ងៃ
*រាល់ ខ ចែង និងលក្ខណ្ឌជាក់លាក់ទាំងអស់ត្រូវយោងទៅលើអត្ថន័យ ដែលមាននៅក្នុង វិញ្ញាបនត្រធានារ៉ាប់រងរបស់យើងខ្ញុំ។
លក្ខណ នៃផលិតផល
អាយុដែលអាចធានា:
អាយុពី ១០ ដល់ ៦០ ឆ្នាំ
រយៈពេលនៃការធានារ៉ាប់រង:
០១(មួយ)ខែ ដល់ ១២(ដប់ពីរ)ខែ
ចំនួនទឹកប្រាក់ធានារ៉ាប់រង:
៥០០ ទៅ៥,០០០ ដុល្លារអាមេរិក
ប្រាក់សម្រាកពេទ្យ
២ម៉ឺនរៀល ដល់ ១២ម៉ឺនរៀល
ការពិនិត្យសុខភាព:
មិនតម្រូវ
សំណួរ និងចម្លើយ
មានចម្ងល់ទាក់ទងនឹងផលិតផលធានារ៉ាប់រង រស្មីសុវត្ថិភាព? ពួកយើងបានប្រមូលនូវសំណួរចាំបាច់មួយចំនួន ដើម្បីជួយអ្នកឱ្យកាន់តែយល់ អំពីផលិតផលធានារ៉ាប់រងនេះ។ ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែម ឬត្រូវការការណែនាំណាមួយ ក្រុមការងាររបស់យើងនឹងនៅទីនេះ ដើម្បីជួយលោកអ្នក។
រស្មីសុវត្ថិភាព គឺជាផលិតផលអាយុជីវិតខ្នាតតូច ដោយផ្តល់ការធានាលើហានិភ័យណា បង្កផលប៉ះពាល់ដល់អាយុជីវិត ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។ លើសពីនេះ អ្នកអាចជ្រើសរើសអត្ថប្រយោជន៍បន្ថែមលើ ប្រាក់សម្រាកពេទ្យ ដែលជាប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ។
អត្ថប្រយោជន៍
សម្រាប់ផលិតផលនេះ គឺអាចផ្តល់ការធានារហូត ២០លានរៀល ឬ USD 5,000។ ចំពោះរយៈពេលនៃការធានារ៉ាប់រង ចាប់ពី ១ខែ រហូតដល់ ១២ខែ ឬ១ឆ្នាំ។
អ្នកអាចជ្រើសរើសបង់បុព្វលាភ បង់ជាប្រចាំខែ បង់ជាប្រចាំត្រីមាស(៣ខែ) បង់ជាប្រចាំឆមាស(៦ខែ) ឬប្រចាំឆ្នាំ។
ដើម្បីទិញធានារ៉ាប់រងនេះ តម្រូវឱ្យមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៦០ឆ្នាំ និងកាន់លិខិតឆ្លងដែន ឯកសារបញ្ជាក់អត្តសញ្ញាណ ឬអត្តសញ្ញាបនជាជនជាតិខ្មែរ។ ពិសេសទៀតនោះ គឺមិនតម្រូវឱ្យធ្វើការពិនិត្យសុខភាពអ្វីនោះឡើយ។
សូមធ្វើការផ្តល់ព័ត៌មានមកកាន់ រ៉ូយ៉ាល់គ្រុប ម៉ាយក្រូ អ៊ីនសួរេន ក្នុងរយៈពេល ២៤ម៉ោង តាមរយៈលេខ (855) 11 255 200។ បុគ្គលិកធានារ៉ាប់រងនឹងណែនាំអ្នកក្នុងរៀបចំឯកសារចាំបាច់ និងណែនាំពីជំហានបន្ទាប់ ដើម្បីឱ្យអ្នកមានភាពងាយស្រួលប្រកបដោយទំនុកចិត្ត។
Email: claim@rgi.com.kh
អាសយដ្ឋានក្រុមហ៊ុន ផ្ទះលេខ១៤ ភ្លូវ១០០៣ ភូមិបាយ៉ាប សង្កត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ត្រូវជូនដំណឹងមកកាន់ក្រុមហ៊ុន ក្នុងរយៈ ៣០ថ្ងៃ ចាប់ថ្ងៃកើតហេតុ។ ក្នុងរយៈពេល៦០ថ្ងៃ ត្រូវរៀបចំឯកសារ និងភស្តុតាង។ យ៉ាងយូរ១៥ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានឯកសារគ្រប់គ្រានពីអ្នកទាមទារសំណង ក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យ ផ្ទាងផ្ទាត់ ហើយនឹងនឹងការជូនដំណឹងត្រលប់ទៅអ្នកទាមទារសំណង។
កំពុងស្វែងរកផលិតផលធានារ៉ាប់រង ដែលសាកសមមែនទេ?
មិនច្បាស់ថាផលិតផលធានារ៉ាប់រងណា ដែលស្របតាមតម្រូវការរបស់អ្នកមែនទេ? គ្រាន់តែប្រាប់យើងពីអ្វីព័ត៌មានរបស់អ្នក នោះក្រុមការងាររបស់យើង នឹងទំនាក់ទំនងទៅកាន់អ្នកជាមួយព័ត៌មាននៃផលិតផល និងការណែនាំប្រកបដោយវិជ្ជាជីវៈ។