បង្កើនអនុភាពដល់អនាគតរបស់ប្រជាជនកម្ពុជា ការពារអាយុជីវិតក្នុងពេលតែមួយ
ជាមួយរ៉ូយ៉ាល់គ្រុប ម៉ាយក្រូ អ៊ីនសួរេន គោលបំណងរបស់យើង មិនត្រឹមតែផ្តល់ការការពារប៉ុណ្ណោះទេ តែយើងនៅទីនេះដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា។ បង្កើតឡើង ដោយបន្សស់នូវទំនុកចិត្ត និងការកែប្រែឡើងវិញសម្រាប់ពេលអនាគត ដោយរ៉ូយ៉ាល់គ្រុប ម៉ាយក្រូ អ៊ីនសួរេន ប្តេជ្ញាក្នុងផ្តល់ជូននូវភាពអាចទទួលយកបាន និងការចាក់ឫសយ៉ាងរឹងម៉ាំ ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រង ដែលជាការបង្ហាញពី ភាពខ្លាំង ភាពធន់ និង ការរីកចម្រើនរបស់ប្រជាជន។
ជាក្រុមហ៊ុនដែលដឹកនាំដោយជនជាតិខ្មែរ និងបង្កើតឡើងសម្រាប់ជនជាតិខ្មែរ ពួកយើងប្តេជ្ញាចិត្តកាត់បន្ថយភាពខ្វះចន្លោះ នៃការការពារ គាំទ្រការរីកចម្រើនសេដ្ឋកិច្ច និងបង្កើនអនុភាពដល់ជំនាន់ក្រោយៗទៀត។

ចក្ខុវិស័យ
ដើម្បីការពារ លើកស្ទួយសហគមន៍ និងជួយជំរុញភាពរីកចម្រើនពីប្រជាជនខ្មែរផ្ទាល់។

បេសកកម្ម
បេសកកម្មរបស់ក្រុមហ៊ុនគឺដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាទទួលបានការធានារ៉ាប់រង និងធ្វើឱ្យអនាគតកាន់តែប្រសើរឡើងជាមួយនិងការធានានូវផ្នែកហិរញវត្ថុក្នុងរយៈពេលវែង ការរក្សានូវសុខភាពផ្លូវចិត្ត និងឱកាសក្នុងការរីកចម្រើន។
គ្រប់ស្រទាប់ នៃផ្កាឈូក គឺដំណាងឱ្យគុណតម្លៃស្នូល និងសសរគ្រឹះរបស់ក្រុមហ៊ុន

បង្កើតនូវធានារ៉ាប់រង ដែលមានភាពងាយយល់ និងងាយស្រួលទទួលបាន
ការបង្កើតថ្មី ដែលឆ្លើយយតបនឹងតម្រូវការពិតប្រាកដ
ការសាងភាពជឿជាក់ តាមរយៈការយកចិត្តទុកដាក់ដ៏ជាក់លាក់
ការពារ និងគោរពដល់កិត្តិយសរបស់អតិថិជន ប្រកបដោយសេចក្តីថ្លៃថ្នូរ
បណ្តុះនូវសក្តានុពល ជម្រុញការអភិវឌ្ឍគ្រប់ជំនាន់ ដើម្បីការរួបរួមគ្នាតែមួយ
តភ្ជាប់ដោយភាពខ្លាំង និងការបន្សល់ទុកនូវភាពខ្ពង់ខ្ពស់
ក្នុងនាមជាសមាជិកមួយនៃក្រុមហ៊ុន Royal Group of Companies ដែលជាក្រុមហ៊ុនធំមានសក្តានុពលខ្លាំង និងមានអាជីវកម្មចម្រុះជាងគេនៅកម្ពុជា រ៉ូយ៉ាល់គ្រុប ម៉ាយក្រូ អ៊ីនសួរេន មានតួនាទីពិសេសក្នុងការភ្ជាប់ឧស្សាហកម្ម និងសហគមន៍ចូលគ្នា។
ដោយមានជំនាញជ្រៅជ្រះក្នុងវិស័យធនាគារ សេវាហិរញ្ញវត្ថុ ដឹកជញ្ជូន អប់រំ អចលនទ្រព្យ និងវិស័យផ្សេងៗទៀត យើងប្រើប្រាស់កម្លាំងរួមរបស់ក្រុមហ៊ុនដើម្បីផ្តល់នូវដំណោះស្រាយការការពារ ដែលមានការរួមបញ្ចូលច្រើន មានភាពច្នៃប្រឌិត និងភាពងាយស្រួលប្រើសម្រាប់ប្រជាជនកម្ពុជា។
